កំណើនផលផ្ទះកញ្ចក់

Eng.Enhanced greenhouse effect

ផលផ្ទះកញ្ចក់ធម្មជាតិដែលកើនឡើងដោយសារ កំណើនកំហាប់ឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាស ដូចជាឧស្ម័នកាបូនិក និងមេតាន ដែលបញ្ចេញដោយសកម្មភាពមនុស្ស។ កំណើនផលផ្ទះកញ្ចក់ទាំងនេះបង្កឱ្យផែនដីកាន់តែឡើងកម្ដៅ។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។