កែប្រែសិទ្ធិនិងផលប្រយោជន៍

សំដៅដល់ការផ្ទេរសិទ្ធិ ឬការលក់ភាគហ៊ុន ឬការបង្កើតសម្ពន្ធអាជីវកម្ម ឬការចងសម្ពន្ធភាព ឬដៃគូធុរកិច្ច ឬការផ្ទេរផលប្រយោជន៍ ឬចំណែកណាមួយនៃផលប្រយោជន៍ ឬការចុះកិច្ចព្រមព្រៀងធុរកិច្ចផ្សេងៗពាក់ព័ន្ធនឹងការផ្ទេរ ផលប្រយោជន៍នៅក្នុងកិច្ចព្រមព្រៀងប្រេងកាត ដែលធ្វើឡើងស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាជាធរមាន។

ដកស្រង់ចេញពីច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។