កូរ៉ុម
Eng. Quorum
Fr. quorum
១-ចំនួនវត្តមានចាំបាច់នៃសមាជិក ដែលមានសិទ្ធិសម្រេចដើម្បីឱ្យការប្រជុំ ឬមហាសន្និបាត របស់នីតិបុគ្គលមានសុពលភាព។
២-តាមក្រមរដ្ឋប្បវេណី មានន័យថា ចំនួនចាំបាច់នៃសមាជិក ដែលមានសិទ្ធិសម្រេចចាប់ពី១/១០ ឡើងទៅនៃចំនួនសមាជិកទាំងអស់ ដែលមានសិទ្ធិសម្រេច ដើម្បីទាមទារឱ្យបើកមហាសន្និបាត របស់នីតិបុគ្គល។
ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស -បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណីដែលត្រូវបានរៀបចំដោយគណៈកម្មការ បណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះផ្សាយដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧។