កូនយុគទឹកកក
Eng. Little Ice Age (LIA)
រយៈពេលមួយក្នុងសហស្សវត្សរ៍ទី២នៃគ្រិស្ដសករាជ ដែលមានកំណើនយ៉ាងខ្លាំង និងការរួមតូចមកវិញក្នុងកម្រិតមធ្យមនៃភ្នំទឹកកកនៅចន្លោះពីឆ្នាំ១៤០០ដល់១៩០០ ទាំងនៅអឌ្ឍគោលខាងជើងនិងអឌ្ឍគោលខាងត្បូង។ ថេរវេលាសម្រាប់ភ្នំទឹកកករីកធំមានភាពខុសគ្នាទៅតាមតំបន់ ដូច្នេះពុំមានការកំណត់ពេលវេលានៃ កូនយុគទឹកកកច្បាស់លាស់ឡើយ។
ម៉ូដែលបច្ចុប្បន្នដែលបានមកពីការបង្កើតឡើងវិញនៃសីតុណ្ហភាពមធ្យមនៅអឌ្ឍគោល ខាងជើង បង្ហាញថាអំឡុងពេលត្រជាក់បំផុតនៅអឌ្ឍគោលនោះអាច កើតឡើងរវាងឆ្នាំ១៤៥០ដល់១៨៥០ នៃគ្រិស្ដសករាជ។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។