កុមាររងគ្រោះ និងងាយរងគ្រោះ
គឺជាកុមារដែលស្ថិតក្នុងស្ថានភាពប្រឈមគ្រោះថ្នាក់ដូចជា៖
-កុមារដែលគ្មានឪពុកម្ដាយ ឬអាណាព្យាបាល នៅជាមួយ
-កុមារបែកចេញពីគ្រួសារ ឬស្ថានភាពគំរាមកំហែងដែលបណ្ដាលឱ្យមានកុមារបែកចេញពីគ្រួសារតាមរយៈការបោះបង់កុមារចោល ការជាប់ពន្ធនាគារ ការជួញដូរ ឬចំណាកស្រុក
-កុមារទទួលរងការប្រព្រឹត្តអំពើហិង្សា ឬការគំរាម ការបង្កអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពានលើរាងកាយ ឬផ្លូវភេទ ឬការកេងប្រវ័ញ្ចគ្រប់រូបភាពដូចជាការលក់ ឬជួលកុមារជាដើម
-កុមារដែលឪពុកមា្តយ ឬអាណាព្យាបាលរបស់ខ្លូនពុំមានលទ្ធភាពបំពេញកាតព្វកិច្ចបីបាច់ថែរក្សាដោយសារការខ្វះខាតតម្រូវការចាំបាច់ និងសេវាមូលដ្ឋាន ទីជម្រក ចំណីអាហារ សម្លៀកបំពាក់ ការអប់រំ និងការថែទាំសុខភាព
-កុមារ ឬអ្នកថែទាំកុមារមានជម្ងឺរ៉ាំរ៉ៃ ឬមានពិការភាពដែលធ្វើឱ្យកុមារមិនអាចទទួលបានការថែទាំសមស្រប
-កុមារដែលគ្រួសារញៀនគ្រឿងស្រវឹង លេងល្បែងស៊ីសង ប្រើប្រាស់សារធាតុញៀនផ្សេងៗ ដែលមិនអាចផ្តល់ការថែទាំសមស្របដល់កុមារ
-កុមារដែលកំពុងប្រឈម ឬកំពុងមានទំនាស់នឹងច្បាប់
ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាល រាជធានី ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះ នៅក្នុងសហគមន៍ទៅឱ្យរដ្ឋបាល រាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ចុះថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧។