កិច្ចសន្យាការងារ

Eng: Employment Contract
Fr: Contrat de travail

១. កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតឱ្យមានការទាក់ទងផ្នែកការងារ រវាងកម្មករនិយោជិត និងនិយោជក។ កិច្ចសន្យានេះត្រូវនៅក្រោមវិធានអាជ្ញាគតិ ហើយអាចនឹងធ្វើទៅតាមទំរង់ដែលភាគីទាំងសងខាងព្រមព្រៀងគ្នា។ កិច្ចសន្យានេះ អាចធ្វើជា
លាយល័ក្ខណ៍អក្សរ​ ឬមាត់ទទេ។ សូមមើលមាត្រា៦៥ នៃច្បាប់ស្ដីការងារកម្ពុជា ឆ្នាំ១៩៩៧  ២. កិច្ចសន្យាការងារ ត្រូវបានបង្កើតឡើងដោយការសន្យារបស់ភាគីម្ខាងថាធ្វើពលកម្មឱ្យភាគីម្ខាងទៀត ហើយភាគីម្ខាងទៀតសន្យាផ្តល់ប្រាក់ឈ្នួល ទៅលើកិច្ចការពលកម្មនោះ។ ភាគីដែលបានសន្យាថាធ្វើពលកម្ម ហៅថាកម្មករនិយោជិត ឯភាគីម្ខាងទៀតនោះហៅថានិយោជក។

សូមមើលជំពូកទី៩ (ចាប់ពីមាត្រា ៦៦៤​​ -៦៦៨ នៃក្រមរដ្ខប្បវេណីកម្ពុជា ឆ្នាំ២០០៧)។