កិច្ចព្រមព្រៀងម៉ារ៉ាកេស
Eng. Marrakesh Accord
កិច្ចព្រមព្រៀងធ្វើឡើងនៅក្នុងសន្និសីទបណ្ដាភាគី លើកទី៧ ដែលបានកំណត់វិធានជាច្រើនសម្រាប់ប្រតិបត្ដិការពិធីសារក្យូតូឱ្យកាន់តែស៊ីជម្រៅ និងបានរៀបរាប់លម្អិតអំពីការបង្កើតប្រព័ន្ធពាណិជ្ជកម្មឧស្ម័នផ្ទះកញ្ចក់ ការអនុវត្ដ និងការពិនិត្យតាមដានយន្ដការអភិវឌ្ឍន៍ស្អាត ព្រមទាំងការបង្កើត និងប្រតិបត្ដិការមូលនិធិចំនួនបីដើម្បីគាំទ្រកិច្ចប្រឹងប្រែងបន្សុំានឹងការប្រែប្រួលអាកាសធាតុ។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។