កិច្ចប្រជុំបណ្ដាភាគី (នៃពិធីសារក្យូតូ)
Eng.Meeting of the Parties(MOP)
អង្គជាន់ខ្ពស់នៃពិធីសារក្យូតូ ដែលបានចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០៥ ហើយជាផ្នែកមួយនៃសន្និសីទបណ្ដាភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដែលអនុញ្ញាតឱ្យតែបណ្ដាប្រទេសនៃពិធីសារក្យូតូប៉ុណ្ណោះចូលរួមប្រជុំជារៀងរាល់ឆ្នាំដើម្បីពិភាក្សា និងធ្វើសេចក្ដីសម្រេចចិត្ដ។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។