កាល់វ៉ាំងនិយម
Eng. Calvinism
Fr. Calvinisme (m.)
លទ្ធិជាប់ទាក់ទងនឹងការបង្រៀនគ្រិស្តសាសនារបស់លោក ហ្សង់ កាល់វ៉ាំង (Jean Calvin) ជាពិសេសទាក់ទងនឹងជំនឿថា
ព្រះគ្រប់គ្រងអ្វីៗ ដែលកើតនៅលើភពផែនដី។ លទ្ធិនេះជាទម្រង់តឹងរ៉ឹងនៃប្រតេស្ដង់និយម ដែលគេស្គាល់ច្បាស់តាមរយៈជំនឿនៅក្នុងគម្ពីរគ្រិស្តសាសនាដែលគេចាត់ទុកថាជាច្បាប់នៃជំនឿ (ការបដិសេធសេរីភាពរបស់មនុស្សតាំងពីអំពើបាបរបស់អាដាំ និងនាងអែវ)។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។