កាលាយុសាស្ត្រ

Eng. Chronosequence

​បណ្តុំតំបន់ព្រៃឈើមានកេតនភណ្ឌស្រដៀងគ្នា ប៉ុន្តែមានអាយុកាលខុសគ្នា។ ដោយសារដំណើរការអេកូឡូស៊ីព្រៃឈើត្រូវចំណាយពេលយូរ (ច្រើនទសវត្សរ៍ ឬសតវត្សរ៍) ដើម្បីលូតលាស់ វិធីសាស្ត្រកាលាយុសាស្ត្រត្រូវបានប្រើ ជាគំរូតាង និងសិក្សាពីពេលវេលាត្រូវការដើម្បីអភិវឌ្ឍព្រៃឈើ។ ទិន្នន័យទីវាលពីកាលាយុសាស្ត្រអាចត្រូវបានប្រមូល ក្នុងរយៈពេល ច្រើនខែ។ ឧទាហរណ៍ កាលាយុសាស្ត្រត្រូវបានប្រើជាញឹកញាប់ដើម្បីសិក្សាពីការផ្លាស់ប្តូរ នៃសារព័នរុក្ខជាតិជំនាន់ក្រោយ។

​ដកស្រង់ចេញពី  សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។