ការុញ្ញហេតុ
Eng. Pathos
Fr. Pathos(m.)
អំណាចនៃស្ថានភាព ឬស្នាដៃនិពន្ធ ឬស្នាដៃសិល្បៈ ឬក៏វោហារសាស្ត្រ ដែលជំរុញឱ្យមនុស្សមានភាពទុក្ខព្រួយ និងអាណិតអាសូរ។ (ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជាបុរាណក្រិក និងទស្សនវិជ្ជាអំពីចិត្ត)។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។