ការអនុវត្តរួមគ្នា

Eng. Joint​ Implementation (JI)

សកម្មភាពអនុវត្តគម្រោងរួមគ្នារបស់ប្រទេសឬក្រុមហ៊ុនស្ថិតក្នុងបណ្តាប្រទេសឧបសម្ព័ន្ធ១ ដែលជាយន្តការអនុវត្តផ្អែកលើទីផ្សារដែលមានចែងក្នុងមាត្រា៦នៃពិធីសារក្យូតូ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន ឬបង្កើនការស្រូបនិងចែករំលែកបរិមាណ នៃការកាត់បន្ថយការបញ្ចេញឧស្ម័ន។ សកម្មភាពនៃការអនុវត្តរួមគ្នាក៏មានចែងក្នុងមាត្រា៤.២(a) នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។

​ដកស្រង់ចេញពី ​សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ​ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។​