ការស្រូបទុកកាបូន/ការបង្ខាំងកាបូន

Eng. Carbon sequestration/Carbon storage

ការស្រូប និងការបង្ខាំងកាបូនពីបរិយាកាសនៅក្នុងអាងស្រូបកាបូន (ដូចជាមហាសមុទ្រ ព្រៃឈើ ឬដី) តាមរយៈដំណើរការរូបសាស្ត្រឬជីវសាស្ត្រ ដូចជារស្មីសំយោគ។ ជាគោលការណ៍ ការស្រូបទុកកាបូន សំដៅលើការបង្ខាំងទុកកាបូន បើពុំនោះទេវានឹងបញ្ចេញទៅក្នុងបរិយាកាស។ វិធីសាស្ត្រនៃការអភិវឌ្ឍ និងការរកឃើញមានបីសំខាន់ក្នុងស្ថានភាពផ្សេងៗ គឺ៖ទី១​ ការបង្ខាំងរយៈពេលខ្លីនៅក្នុង
ជីវមណ្ឌលដែនដីគោក ជាទីដែលរុក្ខជាតិស្រូបយកឧស្ម័នកាបូនិក ហើយបង្ខាំងទុកក្នុងជីវម៉ាស និងក្នុងដី ទី២ ការបង្ខាំង
រយៈពេលវែងនៅក្នុងដី ត្រូវបានរកឃើញ តាមរយៈការបូមបញ្ចូលឧស្ម័នកាបូនិកទៅក្នុងអាងដែលមានស្រាប់ ឬខួងជីកជ្រៅទៅក្នុងស្រទាប់ដី និងទី៣ ការបង្ខាំងរយៈពេលវែងនៅក្នុងមហាសមុទ្រត្រូវបានរកឃើញតាមរយៈការចាក់បញ្ចូលឧស្ម័នកាបូនិកក្នុងជម្រៅរាប់ពាន់ហ្វីត(feet) ឬរាប់រយម៉ែត្រ ហើយត្រូវបានស្រូបដោយទឹក។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។