ការសម្រុះសម្រួល
Eng. Compromise
Fr. Compromis (m.)
ការព្រមព្រៀងមួយ ដែលសម្រេចឡើងដោយភាគីពាក់ព័ន្ធតាមរយៈការចរចារួមគ្នា បន្ទាប់ពីភាគីនីមួយៗបានធ្វើសម្បទានមួយចំនួនចេញពីការទាមទារដំបូងៗរបស់ខ្លួន ដើម្បីអាចទទួលយកបានទាំងអស់គ្នា។ ការសម្រុះសម្រួលផ្អែកលើមូលដ្ឋានដែលភាគីនីមួយៗធ្វើសហប្រតិបត្តិការក្នុងការដោះស្រាយ បញ្ហាជាជាងការធ្វើឱ្យខូចទំនាក់ទំនង។ (ពាក្យនេះ គេប្រើនៅក្នុងសីលវិជ្ជានិងទស្សនវិជ្ជានយោបាយ)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។