ការវិភាគហានិភ័យមិនអចិន្រ្តៃយ៍

Eng. Non-permanence risk analysis

​​​ដំណើរការវាយតម្លៃហានិភ័យលើគម្រោងដែលត្រូវបានធ្វើឡើងនិងធ្វើឱ្យមានសុពលភាព ជាបន្តបន្ទាប់ ដោយអង្គភាពឯករាជ្យទទួលស្គាល់ស្តង់ដាកាបូនស្ម័គ្រចិត្ត។

ដោយផ្អែកលើការវាយតម្លៃនេះ អ្នកផ្តល់សុពលភាព ឬអ្នកផ្ទៀងផ្ទាត់ អាចកំណត់ពីកម្រិតហានិភ័យរបស់គម្រោង និងភាគរយឥណទានកាបូនរបស់គម្រោង ដែលត្រូវផ្ទេរទៅក្នុងគណនីបម្រុងអាងបង្ខាំងនៃការផ្តល់ឥណទានដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈវិស័យកសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។