ការវាយតម្លៃភាពងាយរងគ្រោះ

Eng. Vulnerability assessment

​​​ការកំណត់ថានរណា និងអ្វីដែលអាចនឹងទទួលរងផលប៉ះពាល់ និងងាយរងគ្រោះ ដោយសារការផ្លាស់ប្តូរហើយការវាយតម្លៃភាពងាយរងគ្រោះនេះចាប់ផ្តើមដោយការពិចារណាលើកត្តាដែលនាំឱ្យមនុស្ស ឬ
បរិស្ថានងាយនឹងជួបគ្រោះថ្នាក់ពោល គឺភាពងាយរងគ្រោះទៅនឹងការទទួលបានធនធានធម្មជាតិ និងហិរញ្ញវត្ថុលទ្ធភាពការពារខ្លួន និងបណ្តាញគាំទ្រ។ល។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។