ការលេចធ្លាយកាបូន

Eng. Carbon leakage

​​​ផ្នែកមួយនៃការកាត់បន្ថយការបញ្ចេញឧស្ម័នក្នុងបណ្តាប្រទេសឧបសម្ព័ន្ធB នៃពិធីសារក្យូតូ ដែលអាចទូទាត់បានដោយបង្កើនការបញ្ចេញ ឧស្ម័នច្រើនជាងកម្រិតគោល សម្រាប់ប្រទេស មិនជាប់កាតព្វកិច្ចកាត់បន្ថយ។

ការទូទាត់នេះអាចកើតឡើងតាមរយៈ ទី១ ការប្តូរទីតាំងផលិតកម្មដែលប្រើប្រាស់ថាមពលច្រើន ទៅកាន់តំបន់ដែលមិនជាប់កាតព្វកិច្ចកាត់បន្ថយ ទី២កំណើនប្រើប្រាស់ឥន្ធនៈហ្វូស៊ីលក្នុងតំបន់ តាមរយៈការធ្លាក់ចុះតម្លៃប្រេងនិងឧស្ម័នលើទីផ្សារអន្តរជាតិ ដែលបណ្តាលមកពីតម្រូវការថាមពលតិច និងទី៣ការប្រែប្រួលប្រាក់ចំណូល (តម្រូវការថាមពល ក៏ដូច្នោះដែរ) ដោយសារលក្ខខណ្ឌពាណិជ្ជកម្ម ប្រសើរជាងមុន។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។