ការយល់សប្តិ/សុបិន
Eng. Dream
ស៊េរី (ដំណើរបន្តគ្នា) នៃរូបភាព គំនិតវេទនារម្មណ៍ និងឥន្ទ្រីយារម្មណ៍ ដែលជាធម្មតាកើតឡើងដោយអចេតនានៅក្នុងចិត្ត ក្នុងរយៈពេលនៃដំណាក់កាលណាមួយនៃដំណេក។ ថ្វីបើខ្លឹមសារ និងគោលបំណងនៃការយល់សប្តិ មិនត្រូវបានគេយល់ដឹងពេញលេញក៏ដោយ ក៏ការយល់សប្តិបានក្លាយទៅជាប្រធានបទនៃការសន្មតបែបវិទ្យាសាស្ត្រ ហើយវាក៏ជាប្រធានបទនៃចំណាប់អារម្មណ៍ខាងទស្សនវិជ្ជា និងសាសនាតាំងពីមានការកត់ត្រានៅក្នុងប្រវត្តិសាស្ត្រ។ ការសិក្សាបែបវិទ្យាសាស្ត្រអំពីការយល់សប្តិត្រូវបានហៅថា សុបិនវិទ្យា (Oneirology)។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។