ការព្យួរទោសធម្មតា
Eng. simple suspension of sentence
Fr. sursis simple
ការព្យួរទោសដែលអាចផ្ដល់ឱ្យទណ្ឌិត ដែលត្រូវទទួលរងទោសដាក់ពន្ធនាគាតិចជាង ឬស្មើនឹង៥(ប្រាំ)ឆ្នាំ និងទោសពិន័យជាប្រាក់ដោយគ្មានដាក់ឱ្យទណ្ឌិតស្ថិតនៅក្រោមវិធានការត្រួតពិនិត្យ និងគោរពកាតព្វកិច្ចដោយឡែកមួយ ឬច្រើនឡើយ។
ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ ខ្មែរអង់គ្លេសបារាំង ផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ពលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។