ការព្យាករអាកាសធាតុ/ចំណោលអាកាសធាតុ
Eng. Climate projection
ការគន់គិតជាមុនអំពីការឆ្លើយតបនៃប្រព័ន្ធអាកាសធាតុ ទៅនឹងចំហាកការបញ្ចេញឧស្ម័ន នាពេលអនាគត ឬចំហាកកំហាប់ឧស្ម័នផ្ទះកញ្ចក់និងអាអេរ៉ូសូល ជាទូទៅបានមកពីការប្រើប្រាស់ម៉ូដែលអាកាសធាតុ។ ការព្យាករអាកាសធាតុខុសពីការទស្សន៍ទាយអាកាសធាតុព្រោះថា ការព្យាករអាកាសធាតុពឹងផ្អែកលើចំហាកបញ្ចេញឧស្ម័ន/កំហាប់ឧស្ម័ន/កម្លាំងរំភាយរស្មី ដែលបានប្រើប្រាស់ដោយផ្អែកលើការសន្មតដូចជាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យានាពេលអនាគតដែលអាច ឬមិនអាចដឹងបាន។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។