ការព្យាករតាមទម្លាប់ធម្មតា
Eng. Business As Usual (BAU)
ការព្យាករតាមទម្លាប់ធម្មតាត្រូវបានធ្វើឡើងដោយផ្អែកលើការសន្មត ដែលការងារប្រតិបត្តិ និងគោលនយោបាយនៅតែដូចទៅនឹងអ្វីដែលមាននាពេលបច្ចុប្បន្ន។ ទោះបីជាចំហាក គោលអាចបញ្ចូលលក្ខណៈពិសេសរបស់ចំហាកតាមទម្លាប់ធម្មតា (ឧទាហរណ៍ៈ
ការហាមឃាត់បច្ចេកវិទ្យាណាមួយ) ក៏ចំហាក តាមទម្លាប់ធម្មតាគ្មានទម្លាប់ប្រតិបត្តិ ឬគោលនយោបាយខុសពីបច្ចុប្បន្នឡើយ។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។