ការពិសោធអាកាសធាតុដែលមានលំនឹងនិងគ្មានលំនឹង

Eng. Equilibrium and transient climate experiment

​​​ការពិសោធអាកាសធាតុ ដែលមានលំនឹង គឺជាការពិសោធមួយដែលអនុញ្ញាតឱ្យម៉ូដែលអាកាសធាតុមួយអាចកែតម្រូវទៅតាម
ការប្រែប្រួលកម្លាំងរំភាយរស្មីបានទាំងស្រុង។ ការពិសោធបែបនេះផ្តល់ព័ត៌មានអំពីភាពខុសគ្នារវាងស្ថានភាពដំបូង និងចុងក្រោយ នៃម៉ូដែលអាកាសធាតុ ប៉ុន្តែមិនមានប្រតិកម្មតបតាមកាលឡើយ។ ផ្ទុយមកវិញ ប្រសិនបើគេឱ្យកម្លាំងរំភាយរស្មីនេះវិវត្តបន្តិចម្តងៗទៅតាមចំហាកបញ្ចេញឧស្ម័នដែលបានកំណត់នោះ  ប្រតិកម្មតបតាមកាលនៃម៉ូដែលអាកាសធាតុនឹងត្រូវយកមកវិភាគ។ ការពិសោធបែបនេះហៅថា(ការពិសោធអាកាសធាតុគ្មានលំនឹង)។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។