ការពិពណ៌នាមុខតំណែង
Eng.Job description
សំដៅដល់ការកំណត់នូវកាតព្វកិច្ច និងការទទួលខុសត្រូវរបស់មុខតំណែងនីមួយៗ។ ការពិពណ៌នាមុខតំណែងនឹងត្រូវរៀបចំឡើងដំបូងសម្រាប់មុខតំណែងចាប់ពីអគ្គនាយក អគ្គលេខាធិការ ដល់ប្រធានការិយាល័យ។ ការពិពណ៌នាមុខតំណែងក៏នឹងត្រូវរៀបចំឡើងសម្រាប់ក្រុមគោលដៅមួយចំនួនដូចជា គ្រូបង្រៀន អ្នកមានវិជ្ជាជីវៈខាងវិជ្ជសាស្ត្រ ឬអ្នកស្រាវជ្រាវ ជាដើម។ កម្រងឯកសារស្តីពីអភិក្រមនៃការគ្រប់គ្រងធនធានមនុស្ស នឹងរៀបរាប់ពីនីតិវិធីលម្អិត ក្នុងការបង្កើត និងការរៀបចំធ្វើបច្ចុប្បន្នកម្ម ទៅលើការពិពណ៌នា មុខតំណែង។
ដកស្រង់ចេញពី ឧបសម្ព័ន្ធ៣ នៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨ បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។