ការពន្យល់បុព្វហេតុរួមគ្នា
Eng. Joint attribution
ការជាប់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ថ្នាក់តំបន់ដែលបានសង្កេតឃើញ និងអាចវាស់បាន ឬការប្រែប្រួល ដែលបានសង្កេតឃើញនៅក្នុងប្រព័ន្ធដែលបង្កពីសកម្មភាពមនុស្ស និងហួសពីវិសមរូបធម្មជាតិ។
ដំណើរការនេះ ពាក់ព័ន្ធជាមួយការវិភាគត្រាប់តាមវិធីស្ថិតិនៃការប្រែប្រួលអាកាសធាតុបានពីម៉ូដែលអាកាសធាតុជាមួយនឹង
ការឆ្លើយតបដែលសង្កេតឃើញនៅក្នុងប្រព័ន្ធធម្មជាតិ និងប្រព័ន្ធគ្រប់គ្រង។ ទំនុកចិត្តលើការជាប់ទាក់ទងការពន្យល់បុព្វហេតុរួមគ្នា ត្រូវតែទាបជាងទំនុកចិត្តលើជំហាននៃការជាប់ទាក់ទងនីមួយៗដោយសារតែបង្គុំនៃការវាយតម្លៃស្ថិតិចំនួនពីរនៅដាច់ពីគ្នា។
ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។