ការផ្តល់សុពលភាព/សុពលកម្ម

Eng. Validation

​​​ដំណើរការនៃការវាយតម្លៃឯករាជ្យមួយទៅលើសកម្មភាពគម្រោងយន្តការអភិវឌ្ឍន៍ស្អាត ឬសកម្មភាពតាមកម្មវិធីដោយអង្គភាពទទួលបន្ទុកប្រតិបតិ្តដោយធ្វើការផ្ទៀងផ្ទាត់ វិធាន​និងលក្ខខណ្ឌតម្រូវរបស់យន្តការអភិវឌ្ឍន៍ស្អាតទៅនឹងលក្ខខណ្ឌតម្រូវនៃការរៀបចំឯកសារគម្រោង ឬឯកសារសកម្មភាពលម្អិតរបស់កម្មវិធី និងឯកសារសកម្មភាព លម្អិតនៃគម្រោងតាមផ្នែក។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។