ការប្រែប្រួលនីវ៉ូទឹកសមុទ្រ

Eng. Sea level change

​​​ការកើនឡើងឬការថយចុះនូវនីវ៉ូទឹកសមុទ្រទាំងនៅកម្រិតសកល ទាំងនៅតាមតំបន់ដោយសារតែ

(១) ការប្រែប្រួលសណ្ឋានផ្ទៃមហាសមុទ្រ

(២) ការប្រែប្រួលមាឌមហាសមុទ្រ ដែល

បណ្តាលមកពីការប្រែប្រួលម៉ាសទឹកនៅក្នុងមហាសមុទ្រ និង(៣) ការប្រែប្រួលមាឌមហាសមុទ្របណ្តាលមកពីការប្រែប្រួលដង់ស៊ីតេទឹក។ ការប្រែប្រួលនីវ៉ូទឹកសមុទ្រមធ្យមសកលកើតចេញពីការប្រែប្រួលម៉ាសទឹកក្នុង មហាសមុទ្រហៅថាបារីស្តាទិក (barystatic)។ ទំហំនៃការប្រែប្រួលនីវ៉ូទឹកសមុទ្រតាមតាមលក្ខខណ្ឌបារីស្តាទិកអាស្រ័យលើការកើនឡើងឬការថយចុះម៉ាសទឹកហៅថា សមមូលនីវ៉ូទឹកសមុទ្រ(SLE)។

ការប្រែប្រួលនីវ៉ូទឹកសមុទ្រនៅកម្រិតសកល និងតំបន់បណ្តាលមកពីការប្រែប្រួលដង់ស៊ីតេទឹកហៅថាស្តេរិក (Steric)។ ការប្រែប្រួលដង់ស៊ីតេដែលបណ្តាលមកពីការប្រែប្រួលសីតុណ្ហភាពហៅថា ទែម៉ូស្តេរិក (thermosteric) ឯការប្រែប្រួលដង់ស៊ីតេដែលបណ្តាលមកពីការប្រែប្រួលកម្រិតជាតិ ប្រៃហៅថា ហាឡូស្តេរិក (halosteric)

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ, បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។