ការប្រើប្រាស់ដីនិងការប្រែប្រួលការប្រើប្រាស់ដី
Eng. Land use and land use change
ការចាត់ចែងសកម្មភាព និងការប្រើប្រាស់ធនធានសម្រាប់ប្រភេទគម្របដីណាមួយ(បណ្តុំសកម្មភាពរបស់មនុស្ស) និង/ឬការគ្រប់គ្រង ដីសង្គម និងសេដ្ឋកិច្ច ដូចជា ការដាំស្មៅ
ការដកហូតឈើ និងការអភិរក្ស ព្រមទាំងការគ្រប់គ្រងដីដោយសារមនុស្ស ដែលអាចនាំឱ្យមានការប្រែប្រួលគម្របដី។
ការប្រែប្រួលគម្របដី និងការប្រើប្រាស់ដីអាចមានផលប៉ះពាល់លើអាល់បេដូផ្ទៃដី រំហួត រំភាយចំហាយទឹក ប្រភព និងអាងស្រូបឧស្ម័ន ផ្ទះកញ្ចក់ឬលក្ខណៈផ្សេងទៀតនៃប្រព័ន្ធអាកាសធាតុ ដូច្នេះវាអាចមានកម្លាំងរំភាយរស្មី និង/ឬឥទ្ធិពលផ្សេងទៀតមកលើអាកាសធាតុក្នុងតំបន់ ឬសកលលោក។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទ ស្ដីពី ការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។