ការបំប្រួញមាត្រដ្ឋាន

Eng. Downscaling

​​​វិធីសាស្រ្តមួយដែលទទួលបានព័ត៌មានមាត្រដ្ឋាន កម្រិតមាត្រដ្ឋាន ដល់មូលកម្រិតតំបន់ (១០ទៅ១០០គីឡូម៉ែត) ដោយទាញចេញពី
ម៉ូដែល ឬការវិភាគទិន្នន័យមាត្រដ្ឋានធំជាង។

វិធីបំប្រួញមាត្រដ្ឋានមានពីរខុសគ្នា៖ ការបំប្រួញ មាត្រដ្ឋានឌីណាមិក និងការបំប្រួញមាត្រដ្ឋាន តាមការសង្កេត/ស្ថិតិ។ វិធីឌីណាមិកប្រើប្រាស់ លទ្ធផលម៉ូដែលអាកាសធាតុកម្រិតតំបន់និងម៉ូដែលកម្រិតពិភពលោកដែលផ្តល់រូបភាពទីកន្លែងច្បាស់។ វិធីតាមការសង្កេត/ស្ថិតិបង្កើត ទំនាក់ទំនងស្ថិតិដែលតភ្ជាប់អថេរបរិយាកាសមាត្រដ្ឋានធំ ទៅនឹងអថេរអាកាសធាតុកម្រិតមូលដ្ឋាន/តំបន់។ គ្រប់ករណីទាំងអស់នៃព័ត៌មានដែលបានពីការបំប្រួញមាត្រដ្ឋាន អាស្រ័យលើគុណភាពម៉ូដែល ដែលបានប្រើប្រាស់ ហើយគុណភាពម៉ូដែលអាស្រ័យលើគុណភាពព័ត៌មាននៃការបំប្រួញមាត្រដ្ឋាននេះដែរ។

ដកស្រង់ចេញពី សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។