ការបាត់ស្វ័យគ្រប់គ្រង

Eng. Ecstasy

Fr. Extase (f.)

​​​សភាពមួយដែលការទទួលដឹងដោយញាណធម្មតាឈប់ដំណើរការមួយរយៈ ហើយប្រធានបែរជា ដឹងពីភាពអស្ចារ្យជាងមុនប្រកបដោយភាពសប្បាយរីករាយ ប៉ុន្តែ បន្ទាប់មក អ្វីដែលប្រធានដឹងនោះមិនអាចទទួលដឹងបានជាធម្មតានោះទេ។ ម៉្យាងទៀត ការបាត់ស្វ័យគ្រប់គ្រងជាសភាពខាងខួរក្បាលជាធម្មតា បង្កដោយការឆ្លងកាត់បទពិសោធគម្ពីរនិយមជ្រុលខាងសាសនា ការត្រេកត្រអាលផ្លូវភេទ ឬការញៀនគ្រឿងញៀន … ក្នុងនោះ ពេលខ្លះ បុគ្គលបានបាត់ស្វ័យគ្រប់គ្រងនិងសម្បជញ្ញៈ ដោយសារតែការគ្របដណ្ដប់ពីវេទនារម្មណ៍យ៉ាងខ្លាំង។

ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។