ការបញ្ចេញឧស្ម័នដោយសកម្មភាពមនុស្ស

Eng. Anthropogenic emission

​​​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ សារធាតុបង្កជាឧស្ម័នផ្ទះកញ្ចក់ និងអាអេរ៉ូសូល ដែលពាក់ព័ន្ធនឹងសកម្មភាពមនុស្ស ដូចជា ការដុតឥន្ធនៈ ហ្វូស៊ីល ការបាត់បង់ព្រៃឈើ ការប្រែប្រួលការប្រើប្រាស់ដី ផលិតកម្មសត្វ ការប្រើប្រាស់ជី ការគ្រប់គ្រងសំណល់ និងដំណើរការឧស្សាហកម្ម។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។