ការបង្រួមក្បាលដី
-សំដៅដល់ការបញ្ជូលក្បាលដីច្រើនដែលជាប់គ្នាឱ្យក្លាយទៅជាក្បាលដីតែមួយដោយដីទាំងនោះមានម្ចាស់កម្មសិទ្ធិតែមួយ ជាប្រភេទដីតែមួយ និងស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាល តែមួយ។
-សំដៅដល់ការបញ្ចូលក្បាលដីច្រើនដែលជាប់គ្នាឱ្យក្លាយទៅជាក្បាលដីតែមួយដើម្បីធ្វើផែនការអភិវឌ្ឍ សម្រាប់ធ្វើសមាហរណកម្ម និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សេវាសាធារណៈ សំដៅធានាចីរភាព សមធម៌ តុល្យភាព សុខភាព និងភាពងាយស្រួលនៃទីក្រុង។ ការបង្រួមក្បាលដីប្រភេទនេះអាចហៅថា ការធ្វើសមាហរណកម្មក្បាលដី។
ដកស្រង់ចេញពីប្រកាសស្តីពីការអភិវឌ្ឍន៍ដីចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ០០៧។