ការបង្កើនឧស្ម័នកាបូនិកក្នុងបរិយាកាស

Eng. Free air carbon dioxide enrichment

​​​វិធីសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ពិសោធ ដែលប្រើដោយអ្នកឯកទេសបរិស្ថាន និងរុក្ខវិទ្យា ដើម្បីបង្កើនកំហាប់ឧស្ម័នក្នុងបរិយាកាសនៃតំបន់ផ្សេងៗ តាមរយៈការគ្រប់គ្រងបរិមាណឧស្ម័នកាបូនិក ដោយមិនប្រើប្រាស់វត្ថុបិទបាំង ឬជញ្ជាំងដែល អាចឱ្យវាស់វែងនូវការលូតលាស់របស់រុក្ខជាតិបាន។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។