ការបង្កើតឡើងវិញ (នៃអថេរអាកាសធាតុ)

Eng. Reconstruction (of climate variable)

​​​វិធីសាស្ត្រដើម្បីបង្កើតឡើងវិញនូវទិន្នន័យនៃអថេរអាកាសធាតុទៅតាមលក្ខណៈ សម្គាល់នៃពេលវេលា និងទីកន្លែងពីអតីតកាលដែលបានមកពីឧបករណ៍ទស្សន៍ទាយ។

ឧបករណ៍ទស្សន៍ទាយនេះអាចជាទិន្នន័យកត់ត្រា ប្រសិនបើការបង្កើតឡើងវិញត្រូវបានប្រើប្រាស់ ដើម្បីបំពេញទិន្នន័យ ដែលនៅខ្វះចន្លោះ ឬអាចជាទិន្នន័យជំនួសប្រសិនបើការបង្កើតឡើងវិញត្រូវបានយកទៅប្រើប្រាស់ ដើម្បីបង្កើតអាកាសធាតុនៃបុរាណកាលឡើងវិញ។ ក្នុងគោលបំណងនេះ បច្ចេកទេសខុសៗគ្នាត្រូវបានបង្កើតឡើង ដូចជាវិធីសាស្រ្ត ដោយផ្អែកលើសមីការបន្ទាត់តម្រែតម្រង់លីនេអ៊ែ (រេក្រេស្យុងពហុអថេរលីនេអ៊ែ) វិធីសាស្រ្ត បាយ៉េសមិនលីនេអ៊ែ និងវិធីសាស្រ្តប្រដូច (វិធីសាស្រ្តអាណាឡូក)។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។