ការធ្វើពាណិជ្ជកម្មការបញ្ចេញឧស្ម័ន
Eng. Emission trading
វិធីសាស្រ្តបែបទីផ្សារ ដើម្បីសម្រេចគោលដៅបរិស្ថានឱ្យមានការប្រើប្រាស់ ឬធ្វើពាណិជ្ជកម្ម បរិមាណឧស្ម័នផ្ទះកញ្ចក់ ដែលលើស ហើយត្រូវកាត់បន្ថយ ឬបរិមាណ ឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញទាបជាងគោលដៅកំណត់ដោយទូទាត់ជាមួយការបញ្ចេញពីប្រភពដទៃទៀតនៅក្នុងប្រទេស ឬក្រៅប្រទេស។សម្គាល់៖ ជាទូទៅ ពាណិជ្ជកម្មកាបូនអាចធ្វើបានទាំងក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ។ របាយការណ៍វាយតម្លៃលើកទីពីររបស់ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុបានអនុម័តឱ្យប្រើប្រាស់ពាក្យ “ការអនុញ្ញាត” សម្រាប់ប្រព័ន្ធពាណិជ្ជកម្មក្នុងប្រទេស និង ” កូតា” សម្រាប់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។ ការធ្វើពាណិជ្ជកម្មការបញ្ចេញឧស្ម័នក្នុងមាត្រា១៧ នៃពិធីសារក្យូតូគឺជាប្រព័ន្ធកូតាដែល អាចធ្វើពាណិជ្ជកម្ម បាន ដោយផ្អែកលើបរិមាណកំណត់ដែលបានពីការគណនា បរិមាណកាត់បន្ថយឧស្ម័ន និងការប្តេជ្ញាចិត្ត ដូចមានចែងនៅក្នុងឧបសម័្ពន្ធB នៃពិធីសារនេះ។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។