ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ
Eng.Delegation of Function
សំដៅទៅលើការផ្ទេរនូវមុខងារ ការទទួលខុសត្រូវ សិទ្ធិអំណាច និងឆន្ទានុសិទ្ធិ ទៅឱ្យរដ្ឋបាលនីមួយៗនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង និងអនុវត្តមុខងារ ក្នុងនាមអាជ្ញាធរដែលធ្វើប្រតិភូកម្ម ដោយផ្អែកតាមតម្រូវការនៃការធ្វើប្រតិភូកម្មនោះ។ អាជ្ញាធរ ដែលបានធ្វើប្រតិភូកម្ម នៅតែរក្សាភាពជាម្ចាស់លើកិច្ចការដែលបានធ្វើប្រតិភូកម្ម។
ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។