ការទូទាត់សេវាកម្មបរិស្ថាន
Eng. Payment for Environmental services (PES)
ឧបករណ៍សេដ្ឋកិច្ចមួយ ដែលរៀបចំឡើងសំដៅលើកទឹកចិត្តដល់អ្នកប្រើប្រាស់ដីកសិកម្ម និងអ្នកពាក់ព័ន្ធនឹងការងារគ្រប់គ្រងតំបន់ឆ្នេរ ឬសមុទ្រ ហើយការលើកទឹកចិត្តនេះនឹងធ្វើឱ្យការផ្តល់សេវាកម្មប្រព័ន្ធអេកូឡូស៊ីកាន់តែប្រសើរឡើង និងមានដំណើរការជាបន្តបន្ទាប់ដែលអាចផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅដល់សង្គមទាំងមូល។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។