ការទទួលផលចោរកម្ម
Eng. receiving stolen goods
Fr. recel
អំពើទទួល លាក់បំបាំង រក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយដោយដឹងថាវត្ថុនោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម។ ត្រូវចាត់ទុកជាអំពើទទួលផលចោរកម្មផងដែរ៖
១-អំពើធ្វើអន្តរការីដើម្បីបញ្ជូនវត្ថុអ្វីមួយដោយដឹងថារបស់នោះបានមកពីបទឧក្រិដ្ឋ ឬមជ្ឈិម។
២-អំពើដែលបានទទួលផលពីផលនៃបទឧក្រិដ្ឋ ឬមជ្ឈិមដោយបានដឹងហេតុការណ៍ច្បាស់។
ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ខ្មែរ-អង់គ្លេស-បារាំងផ្នែកក្រមព្រហ្មទណ្ឌ ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ពលើកទី១ ដោយទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១១។