ការចេញលិខិតបញ្ជា

Eng. Issuance

​សេចក្តីណែនាំរបស់ក្រុមប្រឹក្សាភិបាលទៅកាន់អ្នកគ្រប់គ្រងការចុះបញ្ជីគម្រោងយន្តការអភិវឌ្ឍន៍ស្អាតឱ្យចេញការបញ្ជាក់បរិមាណជាក់លាក់នៃការកាត់បន្ថយឧស្ម័ន ដែលបានបញ្ជាក់ (CERs) ការកាត់បន្ថយការបញ្ចេញឧស្ម័នដែលបានបញ្ជាក់រយៈ ពេលវែង (LCERs) ឬការកាត់បន្ថយការបញ្ចេញឧស្ម័ន ដែលបានបញ្ជាក់បណ្តោះអាសន្ន (TCERs) សម្រាប់សកម្មភាពតាមគម្រោង ឬសកម្មភាពតាមកម្មវិធី តាមដែល អាចអនុវត្តបាន ចូលទៅក្នុងគណនីរង់ចាំរបស់ក្រុមប្រឹក្សាភិបាលនៅក្នុងបញ្ជីគម្រោងយន្តការអភិវឌ្ឍន៍ស្អាតសម្រាប់ចែកចាយបន្តទៅកាន់គណនីអ្នកចូលរួមគម្រោងស្របតាមវិធាន និងលក្ខខណ្ឌតម្រូវរបស់យន្តការអភិវឌ្ឍន៍ស្អាត។​

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។