ការងារជួសជុល
Eng.repair work
សំដៅដល់ការជួសជុលផ្នែកណាមួយនៃសំណង់ ឬការជួសជុលទាំងស្រុងដែលមានការខូចខាតដោយប្រការណាមួយ រួមទាំងការផ្លាស់ប្តូរ ចំណែកចាស់ទ្រុឌទ្រោមដែលអាចបង្កនូវគ្រោះថ្នាក់ជាយថាហេតុ និងការកែលម្អ ការបំពាក់សម្ភារៈបរិក្ខារផ្នែកផ្សេងទៀតនៅខាងក្នុងដោយរក្សាសោភណភាព ទ្រង់ទ្រាយដើម និងមិនប៉ះពាល់ដល់គ្រឿងផ្គុំសំណង់។
ដកស្រង់ចេញពី ឧបសម្ព័ន្ធនៃច្បាប់ស្តីពីសំណង់ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។