ការគ្រប់គ្រងហានិភ័យអាកាសធាតុ
Eng. Climate risk management
វិធីសាស្រ្តដើម្បីឈានដល់ការសម្រេចចិត្តដោះស្រាយភាពរួសអាកាសធាតុដោយព្យាយាមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការកាត់បន្ថយភាពងាយរងគ្រោះដែលពាក់ព័ន្ធនឹងហានិភ័យអាកាសធាតុ រួមបញ្ចូលនូវយុទ្ធសាស្រ្តនានា សំដៅ បង្កើនលទ្ធផលវិជ្ជមានជាអតិបរមា និងបន្ថយលទ្ធផលអវិជ្ជមានឱ្យដល់កម្រិតអប្បបរមា សម្រាប់សហគមន៍ ទៅតាមវិស័យ ដូចជា កសិកម្ម សន្តិសុខស្បៀង ធនធានទឹក សុខាភិបាល ជាដើម។
ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ បោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។