ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន

Eng. Local Disaster Risk Management (LDRM)

​ដំណើរការដែលតួអង្គនៅមូលដ្ឋាន (ប្រជាជន សហគមន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនស្វែងរកប្រាក់ចំណេញ ស្ថាប័ន និងផ្នែកធុរកិច្ច) ចូលរួម និងមានភាពជាម្ចាស់ក្នុងការកំណត់ វិភាគ វាយតម្លៃ តាមដាន និងដោះស្រាយហានិភ័យគ្រោះ មហន្តរាយនិងគ្រោះមហន្តរាយ តាមរយៈវិធានការនានាដែលអាចកាត់បន្ថយ ឬ ប្រមើលមើលមុខសញ្ញាគ្រោះថ្នាក់ ភាពប្រឈម ឬ ភាពងាយរងគ្រោះផ្ទេរហានិភ័យ លើកកម្ពស់ការឆ្លើយតប និងស្តារគ្រោះមហន្តរាយ ព្រមទាំងបង្កើនសមត្ថភាពទូទៅ។

ជាទូទៅ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅមូលដ្ឋានតម្រូវឱ្យមានការសម្របសម្រួល/ការគាំទ្រពីតួអង្គខាងក្រៅនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយថ្នាក់សហគមន៍កើតឡើងបន្ទាប់ពីមានការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន គឺនៅពេលដែលសមាជិក
សហគមន៍ និងអង្គការនានាបានមូលមតិធ្វើសេចក្តីសម្រេចចិត្តរួម។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។