ការគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍

គឺសំដៅដល់ការជួយអន្តរាគមន៍ និងដោះស្រាយដល់កុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ​ដោយចាត់ចែង និងសម្របសម្រួលផ្តល់នូវអាហារ សម្លៀកបំពាក់ ជម្រកសុវត្ថិភាព ការថែទាំសុខភាព ការអប់រំ វិន័យសីលធម៌ ការអភិវឌ្ឍក្នុងសង្គម និងដោះស្រាយបញ្ហាផ្សេងៗទៀតរបស់កុមារ ដោយអនុវត្តតាមបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារនៅតាមសហគមន៍។

ដកស្រង់ចេញពី អនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាល រាជធានី ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់ អង្គការមិនមែនរដ្ឋាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និង ងាយរងគ្រោះ នៅក្នុងសហគមន៍ទៅឱ្យរដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧។