ការគំរាមកំហែងហែកកេរ្តិ៍

Eng. Blackmail
Fr. chantage

​អំពើប្រព្រឹត្តដោយគំរាមគំហែងបើកកកាយ ឬទម្លាក់កំហុសទៅលើអំពើដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬការរាប់អានដើម្បីទទួលបាននូវ៖

១-ហត្ថលេខា ឬស្នាមម្រាមដៃ។

២-ការសន្យា ឬការបោះបង់ចោលអ្វីមួយ។

៣-ការបង្ហាញអាថ៌កំបាំងណាមួយ។

៤-ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។

ដកស្រង់ចេញពី សទ្ទានុក្រមពាក្យច្បាប់ខ្មែរ-អង់គ្លេស-បារាំងផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ពលើកទី១ ដោយទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១១។