ការគេចវេសពន្ធ
Eng. Premeditation
Fr. ditation
គឺជាបទល្មើសដោយចេតនា ដោយដឹងជាមុន មានការរៀបចំទុក និងច្រើនដងទៅលើបទប្បញ្ញត្តិស្តីពីពន្ធដារ ក្នុងបំណងបន្ថយ ឬបំបាត់ប្រាក់ពន្ធដែលបទប្បញ្ញត្តិស្តីពីពន្ធដារ តំរូវអោយបង់។
ត្រូវបានចាត់ទុកជាការគេចវេសពន្ធផងដែរក្នុងករណីដែលការធ្វេសប្រហែសធ្ងន់ធ្ងរដូចមានចែងនៅក្នុងមាត្រា១២៦ នៃច្បាប់នេះបានប្រព្រឹត្តឡើង៖
១. ពីរលើកដាច់ពីគ្នាក្នុងរយៈពេល៣ឆ្នាំនៃឆ្នាំប្រតិទិន។
២. បីលើកឬច្រើនជាងនេះដាច់ពីគ្នា ក្នុងរយៈពេលណាមួយក៏ដោយ។
ដកស្រង់ចេញពីច្បាប់ស្ដីពីសារពើពន្ធ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧។