ការកំហែងយក

Eng. extortion​
Fr. extorsion

អំពើដែលប្រព្រឹត្តដោយការប្រើហិង្សា ការគំរាមកំហែងថានឹងប្រើហិង្សា ឬដោយការបង្ខិតបង្ខំដើម្បីទទួលបាននូវ៖

១-ហត្ថលេខា ឬស្នាមម្រាមដៃ។

២-ការសន្យា ឬការបោះបង់ចោលអ្វីមួយ។

៣-ការបង្ហាញអាថ៌កំបាំងណាមួយ។

៤-ការប្រគល់មូលនិធិតម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ។

ដកស្រង់ចេញពីសទ្ទានុក្រមពាក្យច្បាប់ខ្មែរ-អង់គ្លេស-បារាំងផ្នែកក្រមព្រហ្មទណ្ឌដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ពលើកទី១ ដោយទីស្ដីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០១១។