ការកំណត់ហានិភ័យអាកាសធាតុ

Eng. Climate risk screening

កិច្ចខិតខំប្រឹងប្រែងដើម្បីរកឱ្យឃើញច្បាស់នូវភាពងាយរងគ្រោះ និងហានិភ័យនានា ទាំងក្នុងពេលបច្ចុប្បន្ន ទាំងក្នុងពេលអនាគត ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុដែលជាបុរេលក្ខខណ្ឌសម្រាប់កំណត់ និងដាក់ចេញវិធានការបន្សុំាព្រមទាំងជាធាតុ សំខាន់ក្នុងដំណើរការសមាហរណកម្ម ឬបញ្រ្ជាបការងារបន្សុំាទៅក្នុងគម្រោងអភិវឌ្ឍន៍ និងដំណើរការរៀបចំផែនការ និងគោលនយោបាយ។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។