ការកំណត់បរិមាណ (បញ្ចេញឧស្ម័ន)

Eng. Cap

ការកំណត់ព្រំដែនដែលជាកាតព្វកិច្ចសម្រាប់បញ្ចេញឧស្ម័ននៅកម្រិតខ្ពស់បំផុត។

ពិធីសារក្យូតូបានកំណត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅតាមពេលវេលាពីសកម្មភាពមនុស្សនៅក្នុងបណ្តាប្រទេសឧបសម្ព័ន្ធB។ ឧទាហរណ៍ ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១២ សហភាពអឺរ៉ុបត្រូវកាត់បន្ថយការបញ្ចេញសមមូលឧស្ម័នកាបូនិកនៃឧស្ម័ន ផ្ទះកញ្ចក់ចំនួន៦ប្រភេទ ឱ្យបានយ៉ាងតិច៥% ទាបជាងកម្រិតនៃការបញ្ចេញឧស្ម័ន នៅឆ្នាំ ១៩៩០។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។