ការកុហក
Eng. Lying
Fr. Mentir (m.)
ការនិយាយ ការសរសេរ ឬ ការសម្តែងដោយកាយវិការនូវអ្វីមួយដែលអ្នកណាម្នាក់ដឹងឬជឿថាមិនពិតដោយចេតនាដើម្បីបំភាន់មនុស្សម្នាក់ ឬច្រើននាក់។ អ្នកកុហកមានអ្វីមួយនៅក្នុងចិត្តរបស់ខ្លួន ហើយបានបញ្ជាក់ដោយការអះអាងផ្ទុយពីនេះ ក្នុងបំណងបញ្ឆោត ឬយ៉ាងហោចណាស់ដើម្បីបិទបាំងលទ្ធភាពនៃការបញ្ឆោត។ (ពាក្យនេះ គេប្រើក្នុងសីលវិជ្ជា)
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩។