ការកញ្ជ្រោលនៃព្យុះ

Eng. Storm surge

កំណើនបណ្តោះអាសន្ននៃកម្រិតកម្ពស់ (នីវ៉ូ) ទឹកសមុទ្រនៅកន្លែងណាមួយដោយសារលក្ខខណ្ឌឧតុនិយមមិនប្រក្រតី (សម្ពាធបរិយាកាសធាតុទាប និង/ឬ ខ្យល់ខ្លាំង)។ ការកញ្ជ្រោលនៃព្យុះមានកម្រិតខ្ពស់លើសពីការរំពឹងទុកនៅពេលមានការប្រែប្រួលកម្លាំងទឹកជោរនៅទីកន្លែងនិងក្នុងពេលណាមួយ។

ដកស្រង់ចេញពីសទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ពលើកទី១ ឆ្នាំ២០១៧។