កាតាឡិបស៊ីស
Eng. Katalepsis
Fr. katalepsis (m.)
តាមទស្សនវិទូអត់ធ្មត់និយម មានន័យថា មូលបដិញ្ញាចម្បងបែបមនោគមវិជ្ជាដោយចាត់ទុកថាសភាពចិត្តរបស់អ្នកណាម្នាក់ជាប់ពាក់ព័ន្ធទៅនឹងការយល់ដឹងនិងការទទួលយកបញ្ញត្តិទស្សនវិជ្ជាមូលដ្ឋាននានា។ តាមភាសាក្រិក ពាក្យ កាតាឡិបស៊ីស មានន័យថា ការចាប់យក។
ដកស្រង់ចេញពី «សទ្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។